MPWT logo

អគ្គនាយកដ្ឋាន​ភស្តុភារកម្ម

លេខាធិការដ្ឋានគណៈកម្មាធិការជាតិភស្តុភារកម្ម

ពិធី​ចុះហត្ថលេខា​លើ​អនុស្សារណៈ​យោគយល់​ជាមួយ​ក្រុមប្រឹក្សា​ជាតិ​អភិវឌ្ឍន៍​សេដ្ឋកិច្ច និង​សង្គម​(NESDC)​នៃ​ព្រះរាជាណាចក្រ​ថៃ

១៩ កក្កដា ២០២២

បាងក​ក៖ ថ្ងៃអង្គារ ៦​រោច ខែ​អាសាឍ ឆ្នាំ​ខាល ចត្វា​ស័ក ព.ស.២៥៦៦ ​ត្រូវនឹង​ថ្ងៃទី​១៩ ខែកក្កដា ឆ្នាំ​២០២២ លោកជំទាវ​រដ្ឋលេខាធិការ កុយ សុដានី តំណាង​ដ៏​ខ្ពង់ខ្ពស់​ឯកឧត្តម​ទេសរដ្ឋមន្រ្តី ស៊ុន ចាន់​ថុល អម​ដំណើរ​ដោយ​គណៈប្រតិភូ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​កម្ពុជា បាន​អញ្ជើញ​ចុះហត្ថលេខា​លើ​អនុស្សារណៈ​យោគយល់​ជាមួយ​ក្រុមប្រឹក្សា​ជាតិ​អភិវឌ្ឍន៍​សេដ្ឋកិច្ច និង​សង្គម​(NESDC)​នៃ​ព្រះរាជាណាចក្រ​ថៃ​។ ការចុះហត្ថលេខា​លើ​អនុស្សារណៈ​យោគយល់​នេះ ធ្វើឡើង​ដោយ​ការស្ម័គ្រចិត្ត​សម្រាប់​កិច្ចសហប្រតិបត្តិការ​លើ​ផ្នែក​គោលនយោបាយ និង​ការគាំទ្រ​លើ​វិសាលភាព និង​ទិសដៅ​គន្លឹះ​ជា​អា​ទិ៍៖

១​) កម្រិត​ក្របខណ្ឌ​គោលនយោបាយ​រួមមាន​គោលនយោបាយ​ភស្តុភារ​កម្ម ក្របខណ្ឌ​គតិយុត្ត និង​បទប្បញ្ញត្តិ ក្របខណ្ឌ​ស្ថាប័ន យន្តការសម្របសម្រួល និង​ការសម្រេចចិត្ត​ដំណើរការ​នៃ​ការអនុវត្ត តាមដាន និង​វាយតម្លៃ​គោលនយោបាយ

២​) ​សូចនាករ និង​ប្រព័ន្ធ​ផ្ទុក​ទិន្នន័យ​ភស្តុភារ​កម្ម រួមមាន​ថ្លៃ​ចំណាយ​ភស្តុភារ​កម្ម​ធៀប​នឹង​កំណើន​ផលិតផល​ក្នុង​ស្រុក​សរុប (Logistics Cost per GDP) និង​សន្ទស្សន៍​ប្រតិបត្តិការ​ភស្តុភារ​កម្ម (LPI: Logistics Performance Index)

៣​) គាំទ្រ​គ្នា​ទៅវិញទៅមក​ក្នុង​ការពង្រឹង​សមត្ថភាព​ស្ថាប័ន និង​សមត្ថភាព​របស់​ភាគី​ពាក់ព័ន្ធ​ក្នុង​វិស័យ​ភស្តុភារ​កម្ម​៕

កម្រងរូបភាពនៃពិធី