ទស្សនកិច្ចសិក្សាកម្រិតបច្ចេកទេសនៅព្រះរាជាណាចក្រថៃ
២១ វិច្ឆិកា ២០២២
បាងកក៖ នារសៀលថ្ងៃចន្ទ ១៣រោច ខែកត្តិក ឆ្នាំខាលចត្វាស័ក ព.ស.២៥៥៦ ត្រូវនឹងថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២២ មន្រ្តីរបស់អគ្គនាយកដ្ឋានភស្តុភារកម្មចំនួន ០៥រូប ដឹកនាំដោយលោក ស យីលីន ប្រធាននាយកដ្ឋានអង្កេត និងបូកសរុប បានចុះទស្សនកិច្ចសិក្សាកម្រិតបច្ចេកទេស ចាប់ពីថ្ងៃទី២១-២៥ ខែវិច្ឆិកា ឆ្នាំ២០២២។ទស្សនកិច្ចសិក្សានេះធ្វើឡើងក្នុងគោលបំណងសំខាន់ៗរួមមាន៖
១. ស្វែងយល់អំពីការអនុវត្តការងារប្រមូលទិន្នន័យរបស់អាជ្ញាធរពាក់ព័ន្ធក្នុងប្រទេសថៃ
២. ពង្រឹង សមត្ថភាពមន្ត្រីអគ្គនាយកដ្ឋានភស្តុភារកម្ម ទទួលបន្ទុកការប្រមូលស្ថិតិទិន្នន័យសម្រាប់ ASEAN-Japan Experts Group Meeting
៣. សិក្សាស្វែងយល់ការអភិវឌ្ឍស្ថិតិទិន្នន័យភស្តុភារកម្ម និងដឹកជញ្ជូន និងរៀបចំសេចក្តីសន្និដ្ឋានលើផែនការសកម្មភាពអនុវត្ត សម្រាប់ក្រសួងសាធារណការ និងដឹកជញ្ជូន
៤. បង្កើនទំនាក់ទំនងរវាងមន្រ្តីនៃប្រទេសទាំងពីរ សម្រាប់កិច្ចសហប្រតិបត្តិការនាពេលខាងមុខ ដើម្បីពង្រឹងសមត្ថភាព និងពង្រីកបន្ថែមនូវចំណេះដឹងក្នុងវិស័យភស្តុភារកម្មពីប្រទេសថៃ៕