MPWT logo

អគ្គនាយកដ្ឋាន​ភស្តុភារកម្ម

លេខាធិការដ្ឋានគណៈកម្មាធិការជាតិភស្តុភារកម្ម

គម្រោង​បំបាត់​បញ្ហា​រាំងស្ទះ​ខ្សែ​តភ្ជាប់​រវាង​ច្រក​របៀង​ការកែលម្អ​ផ្លូវ​ជាតិ​លេខ​៤ និង​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​ព្រះសីហនុ ​(P11-S2)

គម្រោង​នេះ រួមមាន​ការបំបាត់​បញ្ហា​រាំងស្ទះ​ខ្សែ​តភ្ជាប់​ច្រក​របៀង (​ក្រុង​ព្រះសីហនុ​-​ភ្នំពេញ​) ដោយ​មាន​ធាតុ​សំខាន់​ៗ រួមមា​ន៖ (​១​) ការកែលម្អ​ផ្លូវ​ជាតិ​លេខ​៤ និង (​២​) ការអភិវឌ្ឍ​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​ក្រុង​ព្រះសីហនុ​។ គម្រោង​ត្រូវបាន​អនុវត្ត​ដោយ​អគ្គ​នាយកដ្ឋាន​សាធារណការ ដោយ​គម្រោង​កែលម្អ​ផ្លូវ​ជាតិ​លេខ​៤ ទទួលបាន​ការគាំទ្រ​ផ្នែក​ហិរញ្ញវត្ថុ ដោយ​ធនាគារ​ពិភពលោក និង​គម្រោង​អភិវឌ្ឍន៍​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​ក្រុង​ព្រះសីហនុ ទទួលបាន​ការគាំទ្រ​ផ្នែក​ហិរញ្ញវត្ថុ ដោយ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​។ ជា​រួម គម្រោង​បំបាត់​បញ្ហា​រាំងស្ទះ​ខ្សែ​តភ្ជាប់​រវាង​ច្រក​របៀង​ការកែលម្អ​ផ្លូវ​ជាតិ​លេខ​៤ និង​ផ្លូវ​ល្បឿន​លឿន ភ្នំពេញ​-​ព្រះសីហនុ (P11-S2) កំពុង​ដំណើរការ និង​សម្រេចបាន​ ៣២,​៦៥​%។ ​គម្រោង​នេះ ក៏​មាន​ជួប​នូវ​បញ្ហា​ប្រឈម​ក្នុង​ការអនុវត្ត​ផងដែរ ស្ថានភាព​ក្នុង​អំឡុង​ពេល​នៃ​ការរីករាលដាល​នៃ​ជំងឺ​កូវីដ​-​១៩​។