ស្ថានីយទំនិញតាមផ្លូវអាកាសថ្មី នៅរាជធានីភ្នំពេញ (P24-S1)
ក្រុមហ៊ុន Cambodia Airports បានចាប់ផ្តើមសាងសង់ និងពង្រីកចំណតសម្រាប់អាកាសយានដឹកទំនិញតាមផ្លូវអាកាស នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។ ចំនួនអ្នកដំណើរដែលឆ្លងកាត់អាកាសយានដ្ឋានអន្តរជាតិរបស់កម្ពុជាមានចំនួន ១១ ៦៣៤ ៩៥៣នាក់ កាលពីឆ្នាំ២០១៩។ ខណៈអាកាសយានដ្ឋានអន្តរជាតិភ្នំពេញទទួលអ្នកដំណើរបាន ៦,០២លាននាក់ អាកាសយានដ្ឋានអន្តរជាតិសៀមរាបទទួលអ្នកដំណើរបាន ៣,៩២លាននាក់។ ពាក់ព័ន្ធនឹងការដឹកជញ្ជូនទំនិញ អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ បានទទួល ៧៧,១៨១តោន នៅឆ្នាំ២០១៩ ហើយទំហំនេះកំពុងតែកើនឡើងយ៉ាងឆាប់រហ័សក្នុងរយៈពេលមួយទសវត្សរ៍មកនេះ។ ដើម្បីដោះស្រាយបញ្ហាតម្រូវការនៃការដឹកជញ្ជូនតាមផ្លូវអាកាស រាជរដ្ឋាភិបាល និងក្រុមហ៊ុនសម្បទានិក បានឯកភាពគ្នាសាងសង់ចំណត សម្រាប់អាកាសយានដឹកទំនិញតាមផ្លូវអាកាសនៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ដោយត្រូវចំណាយថវិកាប្រមាណជិត ១០០លានដុល្លារអាមេរិក ហើយគម្រោងនេះត្រូវបានបញ្ចប់រួចរាល់។