គម្រោងពង្រីកផ្លូវជាតិ (P11-L3)
គម្រោងនេះត្រូវបានអនុវត្តដោយអគ្គនាយកដ្ឋានសាធារណការ រួមមានការពង្រីកផ្លូវជាតិទាំងស្រុង ឬដោយផ្នែកនៃកំណាត់ផ្លូវជាតិលេខ១, លេខ៣, លេខ៤ និងលេខ៦។
បច្ចុប្បន្ន គម្រោងនេះកំពុងដំណើរការ ដោយវឌ្ឍនភាពគម្រោងសម្រេចបាន ៩៦,១៣%។ ជាក់ស្តែង សកម្មភាពសំខាន់ៗក្នុងគម្រោងនេះ រួមមាន៖
- ការពង្រីកទទឹងផ្លូវ/កែលម្អផ្លូវជាតិលេខ១ សម្រេចបាន ១០០%
- ការពង្រីកទទឹងផ្លូវ/កែលម្អផ្លូវជាតិលេខ៣ សម្រេចបាន ៨៩%
- ការពង្រីកទទឹងផ្លូវ/កែលម្អផ្លូវជាតិលេខ៤ មិនទាន់បានចាប់ផ្តើមទេ
- ការពង្រីកទទឹងផ្លូវ/កែលម្អផ្លូវជាតិលេខ៦ សម្រេចបាន ៩០,៤%
គម្រោងនេះ ក៏មានជួបប្រទះនូវបញ្ហាប្រឈមរួមមាន៖
- ការដោះស្រាយផលប៉ះពាល់នៅលើកំណាត់ ៤គន្លង នៃផ្លូវជាតិលេខ៣ ក្នុងទីប្រជុំជនមានភាពយឺតយ៉ាវ
- ការថែទាំ/ជួសជុលផ្លូវចាស់មិនទាន់ពេលវេលា ដែលធ្វើឱ្យប៉ះពាល់ដល់ចរាចរណ៍
- ដីហុយដែលប៉ះពាល់ដល់ការធ្វើចរាចរណ៍ និងប្រជាពលរដ្ឋសងខាងផ្លូវ
- ការងារបំពាក់ផ្លាកសញ្ញាការដ្ឋាន មានចំនួនមិនគ្រប់គ្រាន់
- មានការតវ៉ាពីប្រជាពលរដ្ឋមួយចំនួន មិនចង់ឱ្យមានសាងសង់សួនចែកទ្រូងផ្លូវ ដែលបានបង្អាក់ដល់ការសាងសង់ផ្លូវមួយរយៈ
- មានការងារសាងសង់ស្ពានរំលងទី១ មានការយឺតយ៉ាវដោយសារម្ចាស់ផ្សារ និងប្រជាពលរដ្ឋមួយចំនួនហាមឃាត់ និងចង់ឱ្យគម្រោងប្តូរទីតាំងសាង់សង់
- ទឹកជំនន់នៅក្នុងខែតុលា ឆ្នាំ២០២០ បានជន់លិចកំណាត់ផ្លូវមួយចំនួន និងបានប៉ះពាល់គ្រឹះផ្លូវដែលដែលបានធ្វើរួច និងការងារស្ពានមួយចំនួន
- ការរីករាលដាលនៃជំងឺកូវីដ-១៩ បានប៉ះពាល់ដល់កម្លាំងពលកម្មទាំងក្នុងស្រុកនិងក្រៅស្រុក