MPWT logo

General Department Of Logistics

Secretariat of National Logistics Steering Committee

Discussion on Basic and Conceptual Design on Project titled "Establishment of Comprehensive Plan of Cross-Border Checkpoint Facility at International Border Trapeang Srae"

12 December 2023

ទីស្ដីការ​ក្រសួង៖ នា​ព្រឹក​ថ្ងៃអង្គារ ទី​១២ ខែធ្នូ ឆ្នាំ​២០២៣ ​លោកស្រី សន សុភាវត្តី អគ្គ​នាយក​រង នៃ​អគ្គ​នាយកដ្ឋាន​ភស្តុភារ​កម្ម តំណាង ឯកឧត្តម ឈៀង ពេជ្រ អគ្គ​នាយក នៃ​អគ្គ​នាយកដ្ឋាន​ភស្តុភារ​កម្ម បាន​អញ្ជើញ​ដឹកនាំ កិច្ចប្រជុំ​ស្ដីពី ការរៀបចំ​ប្លង់ គោល​គំនិត​នៃ​រចនាសម្ព័ន្ធ​រូប​វន្ត​ច្រកទ្វារ​ព្រំដែន​អន្តរជាតិ​របស់ គម្រោង “​ផែនការ​មេ​គ្រប់ ជ្រុងជ្រោយ​នៃ​គម្រោង​កែលម្អ​ច្រកទ្វារ​ព្រំដែន​អន្តរជាតិ​ត្រពាំង​ស្រែ​”​។

កិច្ចប្រជុំ​នេះ​មាន​គោលបំណង ដើម្បី​បង្ហាញ​អំពី​លទ្ធផល​នៃ​ការសិក្សា​រៀបចំ​រចនាសម្ព័ន្ធ ដើម្បី​ទទួល​នូវ​ធាតុ​ចូល​ពី​ភាគី​ពាក់ព័ន្ធ សម្រាប់​ការរៀបចំ​ប្លង់​លំអិត នៃ​គម្រោង “​ផែនការ​មេ​គ្រប់ ជ្រុងជ្រោយ​នៃ​គម្រោង​កែលម្អ​ច្រកទ្វារ​ព្រំដែន​អន្តរជាតិ​ត្រពាំង​ស្រែ​”​។

សូម​បញ្ជាក់​ផងដែរ​ថា កិច្ចប្រជុំ​នេះ មាន​ការចូលរួម​ពី តំណាង​អគ្គ​នាយកដ្ឋាន​អន្តោប្រវេសន៍ តំណាង​អគ្គ​នាយកដ្ឋាន​គយ​និង​រដ្ឋាករ ប្រធាន​ស្នាក់ការច្រកទ្វារ​ព្រំដែន​អន្តរជាតិ​ត្រពាំង​ស្រែ ប្រធាន​នាយកដ្ឋាន និង​មន្ត្រី​បច្ចេកទេស​ចំណុះ​អគ្គ​នាយកដ្ឋាន​ភស្តុភារ​កម្ម ក្រុមការងារ​កូរ៉េ មកពី​ក្រុមហ៊ុន SAMOO​.​CM និង​ក្រុមហ៊ុន GEN Architecture​។

Photos of the Meeting